• នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦
    May 9 2026
    ** ស្ត្រីអូស្ត្រាលីបីនាក់ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម ប្រឈមមុខនឹងការចោទប្រកាន់ដែលមានទោសជាប់ពន្ធនាគារអតិបរមា ១០ឆ្នាំ និង ២៥ឆ្នាំ។ **គណបក្សសម្ព័ន្ធបានទទួលស្គាល់ថា ការរក្សាអាសនៈក្នុងតំបន់Farrer នឹងមានការលំបាក នៅមុនពេលការបោះឆ្នោត។ **រដ្ឋញូសៅវែលប្រកាសបញ្ចប់ការងារអ្នកម៉ៅការ លើគម្រោងរថភ្លើងក្រោមដី នៃអាកាសយានដ្ឋាន Western Sydney។
    Show More Show Less
    4 mins
  • ទិវាដឹងគុណម្តាយ៖ ដើម្បីតបស្នងសងគុណអ្នកម្តាយ តើកូនៗគួរប្រតិបត្តិខ្លួនបែបណាខ្លះ?
    May 8 2026
    អ្នកម្តាយគ្រប់រូបតែងតែស្រឡាញ់កូន ប៉ុន្តែអ្នកម្តាយមួយចំនួនអាចថាឆ្លងកាត់នូវការលំបាកច្រើនជាងអ្នកម្តាយទូទៅ។ ក្នុងនាមខ្លួនឯងជាម្តាយម្នាក់ អ្នកស្រីប៊ុន ឡឺវីសេដាគិតថា អ្នកម្តាយរបស់គាត់ពិសេសជាងគេលើលោក ជាមួយនឹងអនុស្សាវរីយ៍និងការឈឺចាប់ ដែលមិនអាចបំភ្លេចបានជាច្រើនរាប់មិនអស់ ក្នុងរបបវាលពិឃាត។ ដើម្បីតបស្នងសងគុណអ្នកម្តាយ តើអ្នកស្រីបាននិងកំពុងតែប្រតិបត្តិខ្លួនបែបណាខ្លះ?
    Show More Show Less
    13 mins
  • នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៨ខែឧសភា ឆ្នាំ២០២៦
    May 8 2026
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កញ្ចប់ថវិកាសហព័ន្ធបង្កើតប្រាក់សន្សំចំនួន ៦៤ ពាន់លានដុល្លារ។ ** ស្ត្រីបីនាក់ត្រូវបានចាប់ខ្លួន ខណៈដែលក្រុមគ្រួសារអតីតយុទ្ធជនក្រុម I-S បានមកដល់អូស្រ្តាលីវិញ។ ** ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បដិសេធសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក ចំពេលមានការវាយប្រហារឡើងវិញ។
    Show More Show Less
    13 mins
  • កម្ពុជា-ថៃ ជួបគ្នាស្វែងរកដំណោះស្រាយលើជម្លោះព្រំដែន នៅក្រៅកិច្ចប្រជុំអាស៊ាន
    May 8 2026
    នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន់វីរៈគុល បានជួបប្រជុំ នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសហ្វីលីពីន ដើម្បីស្វែងរកដំណោះស្រាយលើជម្លោះព្រំដែន ក្រោមការសម្របសម្រួលរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ដែលជាប្រធានអាស៊ាន។
    Show More Show Less
    7 mins
  • កម្ពុជាបន្តចរចាពន្ធជាមួយអាមេរិក ដើម្បីរក្សាអត្រាពន្ធមិនឲ្យលើសពី ១៩%
    May 8 2026
    ក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ កាលពីថ្ងៃទី៧ ខែឧសភា លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសថា កម្ពុជា គឺជាប្រទេសទី១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានចុះកិច្ចព្រមព្រៀងពន្ធបដិការ ជាមួយសហរដ្ឋអាមេរិក។ កម្ពុជា នឹងបន្តចរចាជាមួយសហរដ្ឋអាមេរិក លើបញ្ហាពន្ធបដិការ ដើម្បីធានាថា សហរដ្ឋអាមេរិក នឹងមិនយកពន្ធគយលើទំនិញរបស់កម្ពុជា លើស ១៩% ឡើយ។
    Show More Show Less
    5 mins
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦
    May 7 2026
    ** ស្ត្រីអូស្ត្រាលីដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម ប្រឈមមុខនឹងការចាប់ខ្លួននៅពេលត្រឡប់មកពីប្រទេសស៊ីរីវិញ។ ** អង្គការសុខភាពពិភពលោកនិយាយថា មេរោគ Hantavirus មិនមែនជាកូវីដថ្មីទេ ខណៈអ្នកដំណើរត្រូវបានជម្លៀសចេញពីនាវាទេសចរណ៍ដែលមានការផ្ទុះឡើងនៃជំងឺនេះ។ ** អ្នកគាំទ្ររីករាយបន្ទាប់ពីអភិបាលរដ្ឋវិចថូរៀ លុបចោលសេចក្តីសម្រេចមិនចាក់បញ្ចាំងព្រឹត្តិការណ៍ World Cup នៅ Fed Square។
    Show More Show Less
    4 mins
  • Women’s legal services in Australia: Understanding your options - សេវាកម្មផ្នែកច្បាប់សម្រាប់ស្ត្រីនៅ​ក្នុង​ប្រទេស​អូស្រ្តាលី៖ ឈ្វេងយល់​ពី​ជម្រើសរបស់អ្នក
    May 7 2026
    Workplace discrimination, gender-based violence and financial inequality—these are just some of the reasons why women need dedicated legal services. You don’t have to navigate the legal system alone. In Australia, free legal services exist to advocate for vulnerable women in ways that are safe, confidential and culturally appropriate. - ការរើសអើងនៅកន្លែងធ្វើការ អំពើហិង្សាផ្អែកលើយេនឌ័រ និងវិសមភាពហិរញ្ញវត្ថុ — ទាំងនេះគ្រាន់តែជាហេតុផលមួយចំនួនដែលស្ត្រីត្រូវការសេវាកម្មផ្នែកច្បាប់ដែលផ្តល់ជូនជាពិសេស។ អ្នកមិនចាំបាច់រុករកប្រព័ន្ធច្បាប់តែម្នាក់ឯងនោះទេ។ នៅប្រទេសអូស្ត្រាលី មានសេវាកម្មផ្នែកច្បាប់ឥតគិតថ្លៃ ដើម្បីតស៊ូមតិសម្រាប់ស្ត្រីងាយរងគ្រោះ តាមរបៀបដែលមានសុវត្ថិភាព សម្ងាត់ និងសមស្របទៅនឹងវប្បធម៌។
    Show More Show Less
    14 mins
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦
    May 6 2026
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **ក្រុមស្ត្រី និងកុមារដែលមានទំនាក់ទំនងជាមួយយុទ្ធជនក្រុម IS វិលត្រឡប់មកប្រទេសអូស្ត្រាលីវិញ។ ** លោកហិរញ្ញិកទទួលស្គាល់ថា ការដំឡើងអត្រាការប្រាក់ចុងក្រោយរបស់ធនាគារកណ្តាល នឹងបន្ថែមសម្ពាធលើជីវភាពរស់នៅរបស់ប្រជាជនអូស្រ្តាលី។ ** លោក ដូណាល់ ត្រាំ ផ្អាកកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការដឹកនាំនាវាចេញពីច្រកសមុទ្រហ័រមូស។
    Show More Show Less
    11 mins