ម្ចាស់ម្កុដបវរកញ្ញាខ្មែរ ឆ្នាំ២០២៦ ប្រចាំរដ្ឋវិចថូរៀ ប្រទេសអូស្រ្តាលី cover art

ម្ចាស់ម្កុដបវរកញ្ញាខ្មែរ ឆ្នាំ២០២៦ ប្រចាំរដ្ឋវិចថូរៀ ប្រទេសអូស្រ្តាលី

ម្ចាស់ម្កុដបវរកញ្ញាខ្មែរ ឆ្នាំ២០២៦ ប្រចាំរដ្ឋវិចថូរៀ ប្រទេសអូស្រ្តាលី

Listen for free

View show details

About this listen

បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែង ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ចោមពុងសារុង និងរាត្រីសមោសរ ព្រមទាំងឆ្លើយសំណួរយ៉ាងស្វិតស្វាញ កាលពីរាត្រីថ្ងៃសៅរ៍ ទី៤ ខែមេសា កញ្ញា ហ៊ន រចនា បានក្លាយជាម្ចាស់ជ័យលាភី នៅក្នុងកម្មវិធីប្រឡងបវរកញ្ញាខ្មែរអូស្រ្តាលី ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសមាគមខ្មែរនៃរដ្ឋវិចថូរៀ។ កញ្ញា រចនា គឺជាកូនខ្មែរមួយរូបដែលធំធាត់ឡើងនៅក្នុងតំបន់ជនបទដាច់ស្រយាល ក្នុងរដ្ឋវិចថូរៀ ដែលតែងតែព្យាយាមផ្សារភ្ជាប់ជាមួយសហគមន៍ និងវប្បធម៌ខ្មែរ ព្រមទាំងចូលរួមនៅក្នុងកិច្ចការងារស្ម័គ្រចិត្តជាច្រើន។ បច្ចុប្បន្នកញ្ញាគឺជាបុគ្គលិកផ្នែកទំនាក់ទំនងនៅមណ្ឌលបណ្តុះកូនឈើមួយកន្លែងក្នុងទីក្រុងមែលប៊ន។
No reviews yet